ព័ត៌មានសិល្បៈ និងកម្សាន្ត

សមាជិកក្រុម G-IDLE ចាប់ផ្តើមមានគណនី Instagram ផ្ទាល់ខ្លួនម្នាក់មួយ ក្រោយមានការសន្ទុះគាំទ្រខ្លាំង

 

(កូរ៉េ)៖ ក្រុមនារីដ៏មានប្រជាប្រិយភាពមួយរបស់កូរ៉េខាងត្បូង G-IDLE ដែលមានសមាជិក៦នាក់ មកពីផលិតកម្ម CUBE ឥលូវនេះចាប់ផ្តើមបង្កើតគណនី Instagram ជាផ្លូវការហើយ ក្រោយពីមានសន្ទុះគាំទ្រខ្លាំងពីអ្នកគាំទ្រ។

ក្រុមនេះបានលេចរូបរាងឡើងក្នុងឆ្នាំ២០១៨ ជាមួយនឹងសមាជិក៦រូប ដែលស្ថិតក្រោមផលិតកម្ម CUBE និងបានកសាងស្នាដៃជាច្រើន ក៏ដូចជាភាពជោគជ័យជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏ខាងផលិតកម្មមិនទាន់អនុញ្ញាតឲ្យពួកគេមានគណនី Instagram ផ្ទាល់ខ្លួនដែរ ទើបនៅពេលថ្មីៗ ក្នុងឆ្នាំ២០២១ ខាងក្រុមហ៊ុនផ្តល់សិទ្ធិដល់សមាជិកក្នុងការមានគណនី Instagram ជាផ្លូវការផ្ទាល់ខ្លួនតែម្តង ដើម្បីបង្ហាញពីសកម្មភាពនានារបស់ពួកគេទៅកាន់អ្នកគាំត្រ។

យ៉ាងណាមិញ ក្រោមចំណោមសមាជិក៦នាក់ ផលិតកម្មបានអនុញ្ញាតិឲ្យតែ៥នាក់ប៉ុណ្ណោះអាចបង្កើត Instagram ផ្ទាល់ខ្លួនបានដូចជា៖ Minnie Soyeon Yuqi Shuhua និង Miyeon ដែលលើកលែងតែ Soojin តែប៉ុណ្ណោះដែលមានទាន់មានគណនី Instagram ផ្ទាល់ខ្លួន ព្រោះមានមូលហេតុទាក់ទងនឹងរឿងអាស្រូវចំនួន៕

 

មតិយោបល់