យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសថៃបានកត់ត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារវីរុសCovid-19 ចំនួន៣៩នាក់ និងអ្នកឆ្លងថ្មីចំនួន៣.៨៨៦នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសនេះកើនឡើងដល់១.១៤៦នាក់ និងអ្នកឆ្លងសរុបចំនួន១៦៩.៣៤៨នាក់។
ការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅពន្ធនាគារមួយចំនួន ហើយនៅពេលទទួលបានវ៉ាក់សាំង តាមការស្នើសុំនឹងត្រូវបានចែកចាយទៅពន្ធនាគារ មណ្ឌលឃុំឃាំង និងមន្ទីរពេទ្យ ស្របជាមួយមណ្ឌលកែប្រែ។
ក្នុងចំណោមអ្នកស្លាប់មួយចំនួន ពួគេមានជំងឺប្រចាំកាយ ដូចជាជំងឺលើសឈាម និង ទឹកនោមផ្អែម ខណៈមួយចំនួនឆ្លងមកពីសាច់ញាតិ ពីមន្ទីរពេទ្យ ទីផ្សារ ឬបុគ្គលិករួមការងារ និងឆ្លងជាចង្កោម។
ប្រភពៈ Bangkok Post
មតិយោបល់