ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆន សុវណ្ណារាជ៖ «អំពើល្អ មិនសាបសូន្យ»

 

(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ ឆន សុវណ្ណារាជ នៅថ្ងៃទី០៣ ខែមិថុនា ដែលជាថ្ងៃសីល បានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិលកុសលជូនអ្នកម្តាយជាទីស្រឡាញ់របសលោក ដែលទើបតែចែកឋានទៅលោកខាងមុខ។

ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ តារាចម្រៀង ឆន សុវណ្ណារាជ បានបង្ហោះរូបជាច្រើនសន្លឹកនៅវត្តអារាម ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «អនុមោទនាថ្ងៃសីល ថ្ងៃនេះខ្ញំបាទនឹងក្រុមគ្រួសារ បានមកធ្វើបុណ្យនៅវត្តចាស់គីរីរម្យ រៀបចំចង្ហាន់ព្រះសង្ឃចំនួន២៩អង្គ ដែលគង់នៅវត្តចាស់គីរីរម្យ កុសលផលបុណ្យដែលកូនចៅបានធ្វើក្នុងថ្ងៃនេះសូមឱទិសជូនដល់អ្នកម្តាយ លី សុខា ទាំងអស់។ អំពើល្អមិនសាបសូន្យ ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា»។

គួរជម្រាបថា លោក ឆន សុវណ្ណារាជ គឺជាតារាចម្រៀងមួយរូប ដែលមានការកាតញ៉ូណាស់ចំពោះអ្នកមានគុណ ខណៈការបាត់បង់ម្តាយជាទីស្រឡាញ់បានធ្វើឲ្យរូបលោកផ្ទាល់ និងក្រុមគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង ហើយចាប់ពីពេលនេះរហូតទៅ គឺបានត្រឹមធ្វើបុណ្យ ដើម្បីឧទ្ទិលកុសលជូនអ្នកម្តាយ៕

មតិយោបល់