ព័ត៌មានជាតិ

រឿង «Nevertheless» របស់ JTBC ត្រូវបានរាយការណ៍ថា មានភាគមួយចំនួនតម្រូវ សម្រាប់អ្នកទស្សនាមានអាយុ ១៩+

 

(កូរ៉េ)៖ ទស្សនិកជនដែលចូលចិត្តតាមដានខ្សែភាពយន្តភាគរបស់កូរ៉េ ប្រាកដជាអន្ទះសារចង់ទស្សនាហើយ ដោយរឿង «Nevertheless» របស់ JTBC ដែលបង្ហាញមនោសញ្ចេតនាបែបរ៉ូមែនទិក ដែលសម្តែងដោយ Song Kang និង Han SoHee នឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី ១៩ ខែមិថុនានេះតទៅ។

រឿង «Nevertheless» នេះ ក៏នឹងចេញផ្សាយនៅលើ Netflix ផងដែរ។ ជាពិសេសនោះ គឺមានភាគមួយចំនួន តម្រូវសម្រាប់អ្នកទស្សនាមានអាយុ១៩ឆ្នាំឡើងទៅផងដែរ។

គួរជម្រាបថា រឿង “Nevertheless” របស់ JTBC គឺជាភាពយន្តភាគរបស់កូរ៉េដ៏មានប្រជាប្រិយភាពមួយ ដោយមានការចូលរួមសម្តែងពីសំណាក់តារាកូរ៉េល្បីៗ ដូចជា Song Kang និង Han SoHee និងដឹកនាំសម្តែងដោយ លោក Kim Ga-ram៕

មតិយោបល់