(រ៉យទ័រ) ៖ ក្រុមសកម្មប្រយុទ្ធខេត្តអាហ្វ្រិកខាងលិចរបស់រដ្ឋអ៊ីស្លាម (ISWAP) បាននិយាយនៅក្នុងខ្សែអាត់សំលេងមួយដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទទួលបានថា លោក Abubakar Shekau មេដឹកនាំកងជីវពលអ៊ីស្លាមរបស់នីហ្សេរីយ៉ា Boko Haram បានស្លាប់ហើយ ។
មនុស្សម្នាក់ដែលអះអាងថាខ្លួនឈ្មោះ Abu Musab al-Barnawi ជាមេដឹកនាំក្រុមសកម្មប្រយុទ្ធ ISWAP បាននិយាយនៅក្នុងខ្សែអាត់សំលេងថា លោក Shekau បានស្លាប់នៅថ្ងៃទី ១៨ ខែឧសភា បន្ទាប់ពីការបំផ្ទុះគ្រឿងផ្ទុះមួយនៅពេលដែលលោកត្រូវបានតាមចាប់ខ្លួនដោយអ្នកប្រយុទ្ធ ISWAP បន្ទាប់ពីមានការប្រយុទ្ធគ្នា។
ខ្សែអាត់សំលេងនិយាយថា “លោក Abubakar Shekau ត្រូវបានព្រះជាម្ចាស់វិនិច្ឆ័យដោយបញ្ជូនរូបលោកទៅឋានសួគ៌”។
មនុស្សពីរនាក់ដែលធ្លាប់ស្គាល់លោក al-Barnawi បានប្រាប់រ៉យទ័រថា សំលេងនៅក្នុងខ្សែអាត់សំលេងនោះ គឺសំលេងរបស់មេដឹកនាំ ISWAP។
របាយការណ៍ស៊ើបការណ៍សម្ងាត់របស់នីហ្សេរីយ៉ាដែលបានចែកចាយដោយមន្ត្រីរដ្ឋាភិបាល និងក្រុមស្រាវជ្រាវ Boko Haram ក៏បាននិយាយផងដែរថា លោក Shekau បានស្លាប់ហើយ។
កាលពីខែមុន យោធានីហ្សេរីយ៉ាបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតអំពីការស្លាប់របស់លោក Shekau ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មាននីហ្សេរីយ៉ា និងបរទេស។ សេចក្តីថ្លែងការណ៍ជាសំឡេង ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទទួលបាននិយាយថា ISWAP បានបញ្ជាក់ជាដំបូងថាគូប្រជែងសំខាន់របស់ខ្លួននៅក្នុងតំបន់ Lake Chad ត្រូវបានសម្លាប់ ៕
មតិយោបល់