តើអ្នកចង់ដឹងពីតិចនិចការពារស្បែកឲ្យជៀសផុតពីភាពចាស់ជ្រីវជ្រួញដែរទេ? ជាដំបូងត្រូវចេះស្រឡាញ់ស្បែករបស់ខ្លួន, ផ្តល់ការយកចិត្តទុកដាក់ចំពោះស្បែក និងអ្នកត្រូវផ្តល់ភាពថ្នាក់ថ្នមដល់ស្បែករបស់អ្នក។ ទាំងអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃដើរតួយ៉ាងសំខាន់ក្នុងការកំណត់ភាពវ័យក្មេងរបស់អ្នក។ កត្តាបរិស្ថានជុំវិញដូចជា អាកាសធាតុ និងសារធាតុពុលក៏ដើរតួនាទីសំខាន់ផងដែរ ប៉ុន្តែប្រសិនបើអ្នកដឹងពីរបៀបការពារស្បែករបស់អ្នក នោះអ្នកអាចគេចផុតពីការបំផ្លាញនៃកត្តាទាំងអស់ខាងលើបាន។ ការខូចស្បែកសម្តែងចេញនូវលក្ខណៈជាក់លាក់ រួមមាន៖ ភាពជ្រីវជ្រួញ, ភាពស្ងួត, ស្បែកយារធ្លាក់, ស្បែកឡើងរឹង…។ តាមការសិក្សាបានបង្ហាញថា ផ្ទៃមុខរបស់មនុស្សងាយឆាប់ចាស់ជាងគេ។ នៅពេលអ្នកនៅក្នុងកំឡុងអាយុវ័យ…
មតិយោបល់