ព័ត៌មានជាតិ

Update : វីដេអូមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាញ់បោះសេរី ចេញមកហើយ

ភ្នំពេញ: កម្លាំងមានសម្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់ ដែលបានប្រើកាំភ្លើង AK បាញ់បោះសេរីនៅច្បារអំពៅបានហើយ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧ ក្នុងនោះកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិងកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានធ្វើការចាប់ឃាត់ខ្លួនលោក ស្វាយ ពិសិដ្ឋ ដែលជាមន្ត្រីនគរបាលបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងប្រជាពលរដ្ឋ ក្រោយពីរូបគេបានប្រើប្រាស់អាវុធប្រភេទ AK ស្វាយបត់មួយដើមធ្វើការបាញ់បោះយ៉ាងសេរីជាច្រើនគ្រាប់ នៅពេលដែលមានទំនាស់ពាក្យសំដីជាមួយ និងស្ត្រីជាប្រពន្ធ ហើយរត់គេចខ្លួនបាត់កាលពីល្ងាចថ្ងៃទី ១៩ ខែ មិនា ម្សិលមិញនោះ ។

ភ្នាក់ងារ Post News បានឲ្យដឹងថា លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានប្រាប់ថា ក្រោយពីកើតមានឡើងនូវករណីបាញ់បោះសេរីដែលបង្កឡើងដោយមន្ត្រីនគរបាលម្នាក់ឈ្មោះ ស្វាយ ពិសិដ្ឋ អាយុ ៣៤ឆ្នាំ បម្រើការនៅក្នុងនាយកដ្ឋានត្រួតពិនិត្យប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ ២៦៤ ផ្លូវលេខ ២០៣ (ក្នុងបុរីសម្បត្តិមានហេង៣) ភូមិតាងៅក្រោម ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីល្ងាច ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧ ម្សិលមិញនេះ ។ ត្រូវបានកម្លាំងរបស់លោក ធ្វើការសហការជាមួយនិងកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម បានធ្វើការចាប់ឃាត់ខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់ហើយ ក្រោយពីរូបគេបានរត់គេចខ្លួនអស់រយះពេលជាច្រើនម៉ោងកន្លងមកនោះ ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៥និង៤០នាទី ល្ងាច ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧ ។

ប្រភពបន្តទៀតថា កន្លងមកនេះ មន្ត្រីនគរបាលរូបនោះបានប្រើប្រាស់អាវុធ AK ស្វាយបត់មួយដើម បាញ់ឡើងលើជាច្រើនគ្រាប់នៅខាងមុខផ្ទះរបស់ខ្លួនបង្កអោយប្រជាពលរដ្ឋនៅក្បែរនោះមានការភ័យខ្លាចយ៉ាងខ្លាំង ពេលដែលមានជម្លោះជាមួយប្រពន្ធ រួចហើយដាក់កាំភ្លើងក្នុងរថយន្តម៉ាកហៃឡែនឌ័រ ព៌ណស ពាក់ស្លាកលេខ នគរបាល ២-៧៧៦៨ មួយគ្រឿង ជិះរត់គេចខ្លួនបាត់ស្រមោលនោះ ។

ក្រោយពេលដែលធ្វើការឃាត់ខ្លួនមន្ត្រីនគរបាលដែលបាញ់បោះសេរីរូបនោះរួចហើយ សមត្ថកិច្ចក៏បានបញ្ជូនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីនៃច្បាប់ជាបន្តទៅទៀត ។

https://youtu.be/rSGxDDhJ90E

មតិយោបល់