ភ្នំពេញៈ បុរសម្នាក់ត្រូវបានរថយន្ដកុងតឺន័រដឹកស្រូវសង្កត់ពីលើយ៉ាងច្រង៉ាង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសស្រាល ខណៈពេលដែលចេញពីផឹកស៊ីបើករថយន្ដចេញពីភ្នំពេញឡើងទៅខេត្ត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានទំនប់៧មករា នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធាត្រ ឈានចូលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលបានស្លាប់នៅខាងលើ និងបុរស២នាក់ទៀតធ្វើដំណើរនិងរថយន្ដកុងតឺន័រ ដែលពាក់ស្លាកលេខ 3-A 2545 ដែលបានដឹកស្រូវពេញរថយន្ដតែម្ដង…
មតិយោបល់