បុរសវ័យ៥៨ឆ្នាំម្នាក់ស្លាប់ភ្លាមៗ ក្រោយសាកថ្មទូរស័ព្ទបែរជាធ្លាក់ហ្វ្រីដែលគ្មានលក្ខណៈត្រឹមត្រូវលើទ្រូង បណ្តាលឲ្យឆក់។
ហេតុការណ៍នេះ កើតឡើងម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៧៩ ផ្លូវបេតុង ក្រុម១ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមស្ត្រីជាប្រពន្ធបានឲ្យដឹងថា សពមានឈ្មោះ កុយ ចាន់សុខុម។ ក្រោយហូបបាយពេលព្រឹករួច ប្ដីគាត់ក៏ឡើងសម្រាកលើអង្រឹង ហើយដោតឌុយសាកថ្មទូរស័ព្ទ ក៏ប៉ុន្តែហ្វ្រីភ្លើងពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ (គ្មានគម្រប) នៅពេលលើកឌុយកាន់ដោតក៏ធ្លាក់លើទ្រូងទើបបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅកន្លែង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅសាកសួរពិនិត្យជាក់ស្តែង ហើយគ្រូពេទ្យយកសំណាកតេស្ត ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទើបប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនាខេត្តស្វាយរៀង ៕
មតិយោបល់