ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ចំនួន២ករណីក្នុងនោះមានជនសង្ស័យចំនួន០៣នាក់ត្រូវបានឃាត់ខ្លួន ។
ករណីទី១: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន០២នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ព្រឹកស្ថិតនៅក្រុម៤៣ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ៖ ១-ឈ្មោះ ហ៊ុយ ប៊ុននី ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ។ ២-ឈ្មោះ សុខ ចិត្រា ជនជាតិខ្មែរ មុខរបរ ដឹកត្រី ។ វត្ថុតាងដកហូតបានរួមមាន៖ -ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់ ។ -ទូរសព្ទ័ដៃ ០២គ្រឿង ។ -ម៉ូតូចំនួន ០១គ្រឿង ។
ករណីទី២: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង២០នាទីយប់ ស្ថិតនៅក្រុម១២ ភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជនសង្ស័យមានឈ្មោះ គន់ ម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីលំនៅបច្ចុប្បន្ន ក្រុម១៨ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន៖ -ម្សៅក្រាមព៌ណសថ្លាសង្ស័យសារធាតុញៀន ចំនួន០១ កញ្ចប់ ។ -ទូរសព្ទ័ដៃ ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបាននគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់