ព័ត៌មានជាតិ

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ាណូមួយផ្ទាំងធំដួលរលំ កាត់ទទឹងផ្លូវជាតិលេខ៣៣ (កំពត-កែប)

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បណ្តាលឱ្យប៉ាណូមួយផ្ទាំងធំដួលរលំ កាត់ទទឹងផ្លូវជាតិលេខ៣៣ (កំពត-កែប) ត្រង់ចំណុចព្រំប្រទល់នៃឃុំជុំក្រៀល និងឃុំត្រពាំងធំ បង្កការរាំងស្ទះសម្រាប់អ្នកដំណើរទូទៅ។


ទោះមិនមានរណាម្នាក់រងគ្រោះ តែសរសរផ្ទាំងបវ៉ាណូបានសង្កត់លើដំបូលផ្ទះ និងរថយន្តអ្នកភូមិមួយគ្រឿងបណ្តាលឱ្យខូចខាតយ៉ាងដំណំ។


ក្រោមពេលកើតហេតុ លោកអភិបាលខេត្តកំពត បានចុះពិនិត្យផ្ទាល់ និងបញ្ជាក្រុមជំនាញយកគ្រឿងចក្រកាត់ផ្តាច់ រួចស្ទូចកំណាត់ផ្ទាំងប៉ាណូចេញដើម្បីសម្រួលការធ្វើដំណើរ។

 

មតិយោបល់