ព័ត៌មានជាតិ

មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិក ទាក់ទងគ្នាជាមួយកងទ័ពអ៊ុយក្រែន នៅលើទឹកដីប៉ូឡូញ

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះបានបំភ្លឺថាកងទ័ពអាមេរិកក្នុងប្រទេសប៉ូឡូញ បាន និងកំពុងធ្វើ ការទំនាក់ទំនងជាមួយកងទ័ពអ៊ុយក្រែននៅក្នុងពេលប្រគល់អាវុធឱ្យពួកគេតែប៉ុណ្ណោះ ដោយមិនមានការបណ្តុះបណ្តាលយោធាណាមូនោះទេ បន្ទាប់ពី ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ចូ បៃដិន លើបញ្ហានេះ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បានបញ្ជាក់ថា «វាមិនដូចអ្វីដែលមនុស្សជាច្រើន បានគិតថា កងទ័ពអាមេរិកកំពុងផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន ក្នុងប្រទេសប៉ូឡូញនោះទេ, ខ្ញុំសូមនិយាយថាវាគ្រាន់តែជាការទាក់ទងគ្នាក្នុងពេលប្រគល់ អាវុធប៉ុណ្ណោះ»។

ការបំភ្លឺធ្វើឡើងនេះ ក្រោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រាប់អ្នកសារព័ត៌មានថាកំលុង បំពេញទស្សនកិច្ចនៅប៉ូឡូញកាលពីសប្ដាហ៍មុន លោកបានជួបពិភាក្សាជាមួយកងទ័ពអាមេរិក ដែលបានជួយបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន ក្នុងប្រទេសប៉ូឡូញ។

ប្រភព៖​ Reuters

មតិយោបល់