ព័ត៌មានជាតិ

អ្នកការទូតជាន់ខ្ពស់ចិន បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់ធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើសិទ្ធមនុស្ស

អ្នកការទូតជាន់ខ្ពស់ចិន បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់ធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើសិទ្ធមនុស្ស និងគាំទ្រយុត្តិធម៌អន្តរជាតិ។

លោក Chen Xu អ្នកតំណាងអចិន្ត្រៃយ៍ប្រទេសចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានលើកឡើង ខណៈផ្តល់សេចក្តីថ្លែងការណ៍រួមក្នុងនាម នៃក្រុមបណ្តាប្រទេសចូលរួមសម័យប្រជុំលើកទី៤៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Chen បានបញ្ជាក់ថាការងាររបស់ក្រុមប្រឹក្សាសិទ្ធមនុស្ស ត្រូវបានណែនាំដោយគោលការណ៍សកល មិនលំអៀង ការសន្ទនាជាអន្តជាតិមានការស្ថាបនា និងកិច្ចសហប្រតិបត្តិការ ស្របតាមដំណោះស្រាយមហាសន្និបាត។

 

មតិយោបល់