ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេតុតែស្រីស្អាត! តារាសម្តែងល្បីរបស់ថៃ កញ្ញា Mai Davikah លេងស្ទីលខ្លួនបែបណាក៏សិចស៉ី

 

(ថៃ)៖ ទស្សនិកជនមិនតិចនោះទេ និយមគាំទ្រតារាសម្តែងស្រី Mai Davikah រហូតដល់មានអ្នកខ្លះយកស្ទីលតុបតែងខ្លួនតាមតារាស្រីដួងនេះក៏មាន។ យ៉ាងណាមិញ នាងត្រូវបានគេមើលឃើញថា ទោះស្ថិតក្នុងសម្លៀកបំពាក់បែបណា ក៏មើលទៅសិចស៉ី និងទាក់ទាញផងដែរ។

បើងាកមកចាប់អារម្មណ៍លើម៉ូតសម្លៀកបំពាក់ទៅលេងសមុទ្ររបស់ Davikah យើងឃើញថា គ្រប់ឈុតដែលនាងបានស្លៀកទាំងអស់ គឺពិតជាមានភាពទាក់ទាញមិនធម្មតានោះដែរ ទោះបីជានាងមានដើមទ្រូងមិនសូវធំ និងមានរាងស្គមបន្តិចមែនក៏ដោយ ប៉ុន្តែតាមរយ:រូបភាពទាំងនោះមើលទៅស្អាតខ្លាំងមែនទែន ដែលធ្វើឲ្យហ្វេនៗឃើញហើយ នៅតែសរសើរពីនាងសឹងគ្រប់គ្នា៕

គួរជម្រាបថា តារាសម្ដែងស្រីដ៏ល្បី Mai Davikah ក្រៅពីមានទេពកោសល្យសិល្ប:ដ៏ពូកែហើយនោះ នាងក៏ត្រូវបានមហាជនដែលជាអ្នកគាំទ្រ ទទួលស្គាល់ថាជាតារាស្រីមួយរូបដែលមានរូបរាងតូចស្រឡូន ស្រស់ស្អាត ទាក់ទាញគ្រប់កាល:ទេស:តែម្ដង៕

ប្រភព៖ Instagram

 

មតិយោបល់