ព័ត៌មានជាតិ

ជនជាតិញ៉ូវសឺឡែនម្នាក់ គាំងបេះដូងស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយកន្លែងនៅជាន់ទី3

ព្រះសីហនុ: តាមការណ៍ឲ្យដឹងពីសមត្ថកិច្ចគឺមាន ជនបរទេសម្នាក់ឈ្មោះ ROTHRAM KEVIN ERIC ភេទប្រុស កើតថ្ងៃទី11ខែ11ឆ្នាំ1959សញ្ជាតិ ញ៉ូវសឺឡែន បានស្លាប់ក្នងបន្ទប់ ផ្ទះជួលជាន់ទី3របស់ឈ្មោះ ថាច់ សំណាង នៅក្រុម26ភូមិ3សង្កាត់3ក្រុងព្រះសីហនុកាលពីវេលាម៉ោង10និង30នាទីព្រឹកថ្ងៃទី25មិថុនាឆ្នាំ២០១៦ ។

ជនបរទេសដែលស្លាប់រូបនេះកាន់លិខិតឆ្លងដែនលេខ LN 592508 សុពលភាពថ្ងៃទី8 តុលា 2017 និងទិដ្ឋាការលេខ EI00971741 ផុតសុពល ភាពថ្ងៃទី 30 មិថុនា2016 ។

សាកសពត្រូវបានបញ្ជូនមករក្សាទុក នៅសាលរក្សាសពមន្ទីរពេទ្យបង្អែកខេត្ត ហេីយក្រោយសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្តនិងគ្រូពេទ្យជំនាញធ្វើការត្រួតពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថាសាកសពស្លាប់ដោយ គាំងបេះដូង៕

មតិយោបល់