ព័ត៌មានជាតិ

ការដឹកជញ្ជូនស្បៀងអាហារលើកដំបូងសម្រាប់កុមារ របស់កម្មវិធីស្បៀងអាហារពិភពលោក ទៅកាន់ប្រទេសវេណេស៊ុយអេឡា

អន្ដរជាតិ៖ កម្មវិធីស្បៀងអាហារអង្គការសហប្រជាជាតិ(WFP) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដឹកជញ្ជូនស្បៀងអាហារដំបូងរបស់ខ្លួនសម្រាប់សិស្សសាលាវេណេស៊ុយអេឡា បានមកដល់ប្រទេសនៅអាមេរិកឡាទីនមួយនេះ គឺ ជា ប្រទេសកំពុងជួបវិបត្តិមនុស្សធម៌បង្កឡើងដោយសារការធ្លាក់សេដ្ឋកិច្ច។
កាលពីខែមេសាកន្លងទៅ WFP បានប្រកាសឲ្យដឹងពីកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ដើម្បីជួយកុមារ១៨៥.០០០នាក់ ក្នុងឆ្នាំនេះ និងបង្កើនការជួយកុមារ ១.៥លាននាក់ នៅដំណាច់ឆ្នាំសិក្សា ២០២២-២៣ ៕

មតិយោបល់