សហរដ្ឋអាមេរិក បង្កើនទំនាក់ទំនងការទូត ជាមួយបណ្តារប្រទេសដែលជាសម្ពន័្ធមិត្ត ក្រុមតាលីបង់

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានចាកចេញទៅប្រទេសកាតា ក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងការទូត និងសន្តិសុខជាមួយប្រទេស ដែលបានបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន។

លោក Blinken បានចាកចេញពីមូលដ្ឋានទ័ពអាកាសក្បែរ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ។
លោក Austin ក៏បានកំណត់ពេលធ្វើដំណើរទៅប្រទេសកាតា បារ៉ែន គុយវ៉ែតនិងអារ៉ាប៊ីសាអូឌីត។
ប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ ការិយាល័យនយោបាយ របស់ក្រុមតាលីបង់ ដែលបម្រើជាកន្លែងទំនាក់ទំនងអន្តរជាតិ សម្រាប់ក្រុមនេះ។

ប្រទេសអង់គ្លេស និងអាល្លឺម៉ង់ បានបញ្ជូនអ្នកការទូត កំពូលរបស់ពួកគេទៅកាន់ប្រទេសកាតា ដើម្បីពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន និងការគាំទ្រផ្នែកមនុស្សធម៌។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *