បរទេស៖ កីឡាករ២រូបរបស់កាំភ្លើងធំ Arsenal ដែលមិនមានតំណែងក្នុងការបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Mikel Arteta នោះនឹងត្រូវបានគេរំពឹងទុកថាអាច
ផ្ទេរទៅលេងនៅលីគបារាំងហើយនារដូវកាលក្រោយ។
កីឡាករ Matteo Guendouzi ត្រូវបានគេដឹងថានឹងកៀកក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបារាំង Marseille ហើយជាមួយនឹងកីឡាករ Williman Saliba
ក្រោយកិច្ចពិភាក្សាចរចាគ្នារវាងក្លឹបទាំងពីរអស់រយៈពេលជាច្រើនសប្តាហ៍។
កីឡាករ Guendouzi មិនបានបង្ហាញខ្លួនលេងឲ្យក្លឹបកាំភ្លើងធំ Arsenal ឡើយតាំងតែពីខែមិថុនាឆ្នាំ២០២០ដោយសារបញ្ហាឈ្មោះជាមួយនឹងអ្នកគាំទ្រហើយមកដល់ពេលនេះ
កិច្ចព្រមព្រៀងដំបូងគឺត្រូវបានសម្រេចទៅហើយប៉ុន្តែនឹងត្រូវរងចាំរហូតដល់ការសម្រេចចិត្តចុងក្រោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ប្រភព៖ Goal
មតិយោបល់