ភ្នំពេញៈ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ និងប្រជាការពារភូមិទាំង១០ ចុះសួរសុខទុក្ខលោក ហុងសុធារ៉ា ប្រជាការពារភូមិវិមានទ្រុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ពេលចុះបំពេញការងារល្បាតក្នុងមូលដ្ធានកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះ។
នៅក្នុងឱកាសនោះដែរ លោក សឿន សួរ ក៏បានមានមតិផ្ដាំផ្ញើទៅលោក ហុង សុធារ៉ាដែលកំពុងសម្រាកព្យាបាលនៅផ្ទះ សូមឲ្យពិសាថ្នាំឲ្យបានទៀតទាត់តាមការណែរនាំរបស់លោកគ្រូពេទ្យ នឹងត្រូវថែរក្សាសុខភាពឲ្យល្អដើម្បីឆាប់ជាសេះស្បើយ។
អំណោយដែលប្រគល់ជួនមានមី១កេស ទឹកផ្លែឈើ និងទឹកក្រូច១កេស ទឹកដោះគោឆៅ១យ៊ួរ និងថវិកាសរុប(១០.៩០០០០)រៀលក្នុងនោះលោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ឧបត្ថមថវិកាផ្ទាល់ខ្លួនចំនួន50$ផងដែរ៕
មតិយោបល់