ព័ត៌មានជាតិ

អស់បារម្ភ! វិធីធម្មជាតិទាំង ៥យ៉ាងនេះ ជួយបង្កើនចំណង់ផ្លូវភេទនារី

ពិតណាស់ ភាពសុីចង្វាក់គ្នានៃចំណង់ផ្លូវភេទរបស់ដៃគូ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ទំនាក់ទំនងស្នេហា។ ជាទូទៅបញ្ហាចំណង់ផ្លូវភេទទាប ត្រូវបានចាត់ទុកថា គឺជាកង្វល់មួយផងដែរ ខណៈភាគច្រើនគឺកើតមានចំពោះស្ត្រីច្រើនជាងបុរស។ មូលហេតុមួយចំនួនក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលគេជឿជាក់ជា បណ្តាលឲ្យមិត្តនារីប្រឈមនឹងបញ្ហាចំណង់ផ្លូវភេទទាប ដូចជាកត្តាស្ត្រេស ធ្វើការហត់នឿយ ឬថប់អារម្មណ៍ មិនពេញចិត្តនឹងបទពិសោធន៍មុនៗជាដើម។

តែយ៉ាងណា នៅពេលនេះអស់បារម្ភទៀតហើយ គេហទំព័រដំណឹង សូមនាំនូវទិកនិកបែបធម្មជាតិមួយចំនួន ដែលជួយជំរុញដល់ចំណង់ផ្លូវភេទរបស់ស្រីយើងឡើងវិញ៖

១៖ បរិភោគផ្លែឈើ
ជាការពិតណាស់ ការទទួលទានផ្លែឈើ គឺមានសារសំខាន់ជាច្រើនដល់សុខភាព ក្នុងនោះដូចជាផ្លែកចេក ប័រ ឪឡឹក និងផ្លែស្ត្រប៊ីរីអាចជួយផ្តល់សារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ដែលអាចជួយបង្កើតលំហូរឈាមទៅកាន់ប្រដាប់ភេទ ដើម្បីលើកម្ពស់ជីវិតផ្លូវភេទរបស់យើងប្រកបដោយប្រសិទ្ធភាព។

២៖ គ្រប់គ្រងបញ្ហាស្រ្តេស
មូលហេតុធុញថប់ក្នុងអារម្មណ៍ បញ្ហាស្ត្រេសកត្តាហត់នឿយសុទ្ធសឹងតែជាដើមចម និងជះផលអវិជ្ជមានដល់ចំណង់ផ្លូវភេទ ប៉ុន្តែ ស្រីៗយើងអាចដោះស្រាយបញ្ហានេះបាន តាមរយៈការធ្វើលំហាត់ប្រាណនិងតាំងចិត្តឲ្យស្ងប់ព្រមទាំងជំរុញសម្រើប ផ្លូវភេទ អំឡុងពេលជាមួយគ្នា ។

៣៖ ការបញ្ចូលឪសថបុរាណទៅក្នុងរបបអាហារ
ឱសថជាក់លាក់មួយចំនួន ត្រូវបានបង្ហាញជាលក្ខណៈវិទ្យាសាស្ត្រ ថាវាអាចជួយជំរុញចំណង់ផ្លូវភេទបានយ៉ាងស័ក្ដិសិទ្ធិ តួ យ៉ាងដូចជា ជីនាងវង ដែលអាចរំញោចអារម្មណ៍ និង ខ្ទឹមសដែលអាចរំញោចលំហូរឈាមបានយ៉ាងអស្ចារ្យ ។

៤៖ គេងឲ្យបានគ្រប់គ្រាន់
ការគេងរយៈពេល៨ម៉ោង គឺជាជំហានដំបូងដែលអាចជំរុញសម្រើបផ្លូវភេទ។ យោងតាមការសិក្សាមួយ បានបង្ហាញថាការ គេងបានគ្រប់គ្រាន់អាចធ្វើឲ្យអារម្មណ៍និងថាមពលទាំងមូលមានភាពប្រសើរឡើង ដែលជាលទ្ធផល គឺអាចជួយបង្កើន ចំណង់ផ្លូវភេទរបស់ស្រីៗគ្នាយើងបាន ។

៥៖ ប្រើប្រាស់ពេលវេលាជាមួយដៃគូឲ្យបានទៀងទាត់
ដោយសារតែយើងមានភាពមមាញឹកខ្លាំងគ្នាយើងមិនសូវ អើពើនឹងការចំណាយពេលជាមួយនឹងដៃគូរបស់យើង ជា ពិសេសសម្រាប់អ្នកដែលស្រលាញ់គ្នាយូរឆ្នាំ។ ដូច្នេះហើយដើម្បីរក្សាចំណាប់អារម្មណ៍ខាងផ្លូវភេទស្រីៗយើងគប្បីផ្ដោត អារម្មណ៍លើការពង្រឹងគុណភាពនៃទំនាក់ទំនង ដោយចែករំលែកអារម្មណ៍រៀបចំការណាត់ជួយ និងប្រាស្រ័យទាក់ទងគ្នា ដោយបើកចំហ ៕

ប្រភព៖ Heathgrades, Everyday Health

 

មតិយោបល់