បរទេស៖ សប្តាហ៍នេះប្រធានផ្នែកកីឡារបស់ក្លឹប Spurs គឺលោក Fabio Paratici បាននិយាយថាការថែរក្សាទុកកីឡាករ Harry Kane ជាមួយនឹងក្លឹបគឺជារឿងដ៏សំខាន់បំផុតនិងជាកិច្ចការងារអទិភាពរបស់ក្លឹបដែលត្រូវតែធ្វើនៅពេលនេះ។
កីឡាករខ្សែប្រយុទ្ធឆ្នើមស្បែកជើងមាន៣រដូវកាល Harry Kane ក្រោយជួយអង់គ្លេសបានទទួលលទ្ធផលបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំនេះមកប៉ូន្តែត្រូវបានគេមើលឃើញថាហាក់ដូចជាមិនទាន់ច្បាស់លាស់នៅឡើយជាមួយនឹងអនាគតនៅនឹងក្លឹប Spurs។
កន្លងមក Kane ពិតជាចង់ចាកចេញពី Spurs ខ្លាំងណាស់ដោយសារតែចំណាយពេលជាច្រើនឆ្នាំនៅទីនោះខ្លួនមិនដែលអាចមានឱកាសលើកពានធំៗណាសោះដូចជា Champions League
ឬ FA Cup និង Europa Cupជាដើម។
ក្លឹបដែលតែងតែមានបំណងចង់បាន Kane នោះសុទ្ធតែជាក្លឹបមហាសេដ្ឋីដូចជាបិសាចក្រហម Man UTD, មេឃខៀវ Man City, តោខៀវ Chelsea ព្រមទាំងក្លឹបសេដ្ឋីបារាំង PSG
ផងដែរ៕
មតិយោបល់