ព័ត៌មានជាតិ

ជប៉ុន៖ មនុស្ស ៣នាក់ស្លាប់, ១១៣នាក់បាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កគ្រោះរអិលបាក់ដី

 

(តូក្យូ)៖ មនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និងច្រើនជាង១០០នាក់បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាគ្រោះរអិលបាក់ដីជាច្រើនកន្លែង នៅឯទីក្រុង Atami ភាគកណ្ដាលប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅ។

មនុស្សម្នាក់ទៀតត្រូវបានគេទទួលស្គាល់ថាបានស្លាប់ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់៣នាក់ ខណៈមនុស្ស ១១៣នាក់ផ្សេងទៀតនៅបន្ត បាត់ខ្លួននៅឡើយ នៅក្នុងទីក្រុង Atami ស្ថិតចម្ងាយ៩០គីឡូម៉ែត្រពីនិរតីទីក្រុងតូក្យូ។ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់, គ្រោះរអិលបាក់ដី និងល្បាប់ភក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។

ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួន ស្របពេលគ្រោះរអិលបាក់ដីក៏បានបង្កឱ្យ អគារចំនួន ១៣០ រងការខូចខាតផងដែរ៕

ប្រភព៖​​​​​​ NHK

មតិយោបល់