បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានករណីចងកធ្វើអត្តឃាតខ្លួនឯងកើតឡើង កាលពីថ្ងៃអាទិត្យទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទីយប់ នៅចំណុចភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ខាត់ រឿត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ។
តាមការបញ្ជាក់ពីក្រុមគ្រួសារ បានអោយដឹងថា មូលហេតុដែលជនរងគ្រោះគិតខ្លី ចងកសម្លាប់ខ្លួននេះ គឺបណ្តាលមកពីខ្លួនជាបុគ្គល ប្រើប្រាស់គ្រឿងញៀន ជាប់ជាប្រចាំ និងនៅថ្ងៃកើតហេតុខ្លួនខឹងប្រច័ណ្ឌនឹងប្រពន្ធ ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ខាត់ រឿត ពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួន ស្លាប់ពិតប្រាកដមែន ។
ករណីនេះ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់