ព័ត៌មានជាតិ

នគរបាល​ការពារ​ព្រំដែន​គោក​៨១៧​សហការ​ទទួល​ពលករ​​មក​ពី​ប្រទេស​ថៃ​ បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុ​វិទ្យាល័យ​កូនភ្នំ​៣២

ខេត្តបាត់ដំបង​ ៖​ ដោយ​អនុវត្ត​តាម​ការ​ណែ​​នាំ​ របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញ​ ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ។​

​ជាក់ស្តែង​ នៅ​ថ្ងៃ​សុក្រ​ ទី​០២​ ខែមេសា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ឯក​ ពៅ​ ថា​វុ​ធ​ ស្នងការ​រង​ទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៧​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេ​បញ្ជា​​ការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ បាន​ចាត់តាំង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រំដែន​គីឡូ​៩​ សហការ​ជាមួយ​កម្លាំង​​យោធា​ផ្នែក​សឹក​រង​,​ កម្លាំង​វរ​សេនា​តូច​លេខ​៥៣៣​ និង​កម្លាំង​ប៉ុស្តិ៍​នគរ​​បាល​រដ្ឋបាល​ជ្រៃ​សីមា​ ទៅ​ទទួល​ប្រជាពលរដ្ឋ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ពី​ចំណុច​ភូមិ​ស្ពាន​យោល​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ចំនួន​ ២៤​នាក់​(​ស្រី​១០​នាក់​)​ក្នុង​នោះ​ក្មេង​ប្រុស​១​នាក់​ ។​

​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​ ក៏​ធ្វើការ​អប់រំ​ណែនាំ​ ហើយ​កម្លាំង​ បាន​ប្រគល់​ពួក​គាត់​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​ដើម្បី​ទទួលយក​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​អនុ​វិទ្យាល័យ​កូនភ្នំ​៣២​ ស្រប​តាម​វិធានការ​និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

មតិយោបល់