ព័ត៌មានជាតិ

ទឹកផ្លែឈើជួយបង្កើនការចងចាំ ដល់មនុស្សវ័យចំណាស់

ផ្លែឈើរសជាតិជូរអែមដូចជាផ្លែទំពាំងបាយជូរ និងផ្លែប៊្លូប៊ើរីគឺជាប្រភពនៃវិតាមីនC ដែលជួយធ្វើឲ្យរាងកាយយើងស្រស់ថ្លា ស្វាហាប់ តែគុណប្រយោជន៏របស់ផ្លែឈើទាំងពីរប្រភេទនេះ មិនមែនមានតែត្រឹមប៉ុណ្ណឹងនោះទេ ព្រោះតាមរយះការសឹក្សាស្រាវជ្រាវដោយក្រុមអ្នកវិភាគនៃមហាវិទ្យាល័យ ស៊ិនស៊ិនណេទិ ប្រទេស អាមេរិកបានរកឃើញថា ផ្លែទំពាំងបាយជូរពូជខុងខត និងផ្លែប៊្លូប៊ើរីព្រៃអាចជួយធ្វើឲ្យការចងចាំរបស់មនុស្សកាន់តែល្អប្រសើរឡើងបានទៀតផង ។

 

ក្រុមអ្នកវិភាគស្រាវជ្រាវបានធ្វើការសឹក្សាទៅលើមនុស្សចំណាស់ 2ក្រុម ដែលមានបញ្ហារឿងការចងចាំតាមអាយុ
ដោយបានរកឃើញថា ក្រុមមនុស្សវ័យចំណាស់ 12នាក់ដែលបានផឹកទឹកផ្លែទំពាំងបាយជូរខុងខតជាប់ជាប្រចាំរយះពេល 3ខែ ចាប់ផ្តើមមានការចងចាំល្អប្រសើរឡើង ព្រោះទឹកផ្លែទំពាំងបាយជូរខុងខតមានផលល្អដល់ការបញ្ជូនសញ្ញានៃប្រព័ន្ធប្រសាទ ជំរុញការចងចាំ រួមទាំងមានសារធាតុ ផូលីហ្វ៊ីណុល ដែលមានគុណសម្បត្តិជួយប្រឆាំងអនុមូលឥស្សរះ និងការក្លាយរោគបានទៀតផង ។

 

ឯក្រុមមនុស្សវ័យចំណាស់ 9នាក់ដែលបានផឹកទឹកផ្លែប៊្លូប៊ើរីជាប់ៗគ្នារយះពេល 3ខែក្រុមអ្នកស្រាវជ្រាវរកឃើញថា ការចងចាំចាប់ផ្តើមប្រែប្រួលទៅក្នុងផ្លូវល្អ ព្រោះសារធាតុ អ៊ែនថូសៃយ៉ានីន នៅក្នុងផ្លែប៊្លូប៊ើរីព្រៃបានទៅជួយបង្កើនសញ្ញាសសៃប្រសាទបរិវេណខួរក្បាលផ្នែកកណ្តាល និងកាត់បន្ថយអត្រានៃការចុះខ្សោយរបស់សសៃប្រសាទផងដែរ ។

 

តាមរយះការងារស្រាវជ្រាវវិភាគទាំងពីររឿងនេះ​ ធ្វើឲ្យបានចំណុចសរុបមួយថា ទឹកផ្លែទំពាំងបាយជូរ និងទឹកផ្លែប៊្លូប៊ើរីមិនមែនគ្រាន់តែផឹកដើម្បីឲ្យបាត់ស្រេកទឹកប៉ុណ្ណោះទេ តែនៅបានជួយរឿងខួរក្បាល និងការចងចាំបានទៀតផង ។

 

មតិយោបល់