ក្រលៀនមានតួនាទីត្រងជាតិអំបឹលដែលលើសនៅក្នុងអាហារ រួមទាំងសារធាតុពុលដែលមកជាមួយចំណីអាហារ
និងផ្សេងៗទៀតនៅក្នុងរាងកាយយើងអស់រយះពេលមួយឆ្នាំហើយ មួយឆ្នាំទៀតឥតឈប់ឈរយូរមកហើយ ដូច្នេះឥលូវនេះ ដល់ពេលវេលាក្នុងការលាងជម្រះអវយវះដែលយើងហៅថា “ ក្រលៀន ” ម្តងហើយ ដោយវិធីងាយៗ និងចំណាយប្រាក់អស់តិចទៀតផង ៕
យើងអាចលាងសម្អាតក្រលៀនយ៉ាងងាយៗ ដោយការយកជី វ៉ាន់ស៊ុយ មកលាងសម្អាតឲ្យបានស្អាត រួចហើយចិញ្រ្ចាំឲ្យល្អឹត បន្ទាប់មកយកមកដាក់ស្ងោរនៅក្នុងទឹកប្រមាណជា10នាទី រួចហើយត្រងយកតែទឹកមកដាក់ក្នុងដប យកទៅទុកក្នុងទូទឹកកក ទុកសំរាប់ផឹក1ថ្ងៃ 1កែវធំ ឬបើអ្នកណាចង់ធ្វើជាទឹកជី វ៉ាន់ស៊ុយក្រឡុកញ៉ាំស្រស់ៗ ថ្មីៗ ភ្លាមៗ នៅពេលព្រឹកក៏បានដែរ ។
តែប៉ុណ្ណឹងអ្នកនឹងមានអារម្មណ៏ដឹងពីភាពប្រែប្រួលក្នុងរាងកាយ ដោយការដែល ក្រលៀន របស់អ្នកត្រូវបានលាង
សំអាត ដោយអាចសង្កេតបានតាមរយះទឹកនោម ដែលអ្នកបន្ទោរបង់ចេញមក និងធ្វើឲ្យអ្នកមានអារម្មណ៏ស្រស់ថ្លាយ៉ាងមិនធ្លាប់មានពីមុនមកឡើយ ។
មតិយោបល់