រតនគិរីៈ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី ជូនចំពោះប្រជាពលរដ្ឋជាជនចាស់ជរា ស្ត្រីម៉េម៉ាយ ទីទាល់ក្រីចំនួន៤០៥គ្រួសារ នៅក្នុងស្រុកលំផាត់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានមួយរយៈពេល ក្រោយពីទទួលរងគ្រោះដោយសារគ្រោះរាំងស្ងួត និងគ្រោះថ្នាក់ផ្សេងៗ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំង៤០៥គ្រួសារត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីជៀសវាងគ្រោះមហន្តរាយកើតឡើងដោយចៃដន្យ ថែទាំសុខកូនចៅ ក្មេងតូច
រក្សាប្រភពទឹកដែលមានស្រាប់ឲ្យបានល្អដើម្បីធានាបាននូវការប្រើប្រាស់ ដោយឡែកអាជ្ញាធគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តតាមដានអំពីស្ថានភាពការរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាទឹកប្រើប្រាស់ ។
អំណោយដែលផ្តល់ជូននាឱកាសនោះរួមមានក្នុងគ្រួសារទទួលបានអង្ករ៥០ គីឡូក្រាម មុងមួយ ភួយមួយ និងមីចំនួនមួយកេះ៕
មតិយោបល់