ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ លោក Joseph បាននិយាយថា ជនមិនស្គាល់អត្តសញ្ញាណមួយក្រុមដែលបានវាយប្រហារគេហដ្ឋានឯកជនរបស់លោកប្រធានាធិបតី នៅជាយរដ្ឋធានី Port-au-Prince ជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់នេះដែលលោកនាយករដ្ឋមន្ត្រីស្តីទីបានហៅថាជា«សកម្មភាពគួរឲ្យស្អប់ខ្ពើម អមនុស្សធម៌និងព្រៃផ្សៃ»។
លោក Joseph បានពណ៌នាពួកអ្នកវាយប្រហារថាជា«ជនបរទេស» ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Port-au-Prince កាលពីព្រឹកថ្ងៃពុធហើយបាននិយាយទៀតថា សមាជិកនៃក្រុមនោះនិយាយភាសាអេស្ប៉ាញ។
លោកក៏បាននិយាយដែរថា លោកស្រី Martine ដែលជាភរិយារបស់លោក Moise បានរងរបួសហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ។
លោក Joseph បាននិយាយថា កងកម្លាំងប៉ូលិសជាតិបានត្រួតត្រាស្ថានការណ៍នៅពេលនេះ ហើយថា វិធានការនានាបានត្រូវអនុវត្តដើម្បីការពារប្រទេសជាតិ។ លោកបានប្តេជ្ញាបន្តកិច្វការរដ្ឋាភិបាលដោយថ្លែងថា «យើងជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ»៕
មតិយោបល់