ក្លឹបតោខៀវ Chelsea នៅសប្តាហ៍នេះត្រូវបានគេដឹងថានឹងមិនអាចប្រកែកបានទៀតថាមិនចង់បានកីឡាករខ្សែប្រយុទ្ធកំពូលវ័យក្មេង Erling Haaland ទោះបីជាក្នុងតម្លៃថ្លៃក្តី។
The Goal បានចេញផ្សាយថាក្លឹបតោខៀវ Chelsea ជាក់ស្តែងគឺបានត្រៀមខ្លួនរួចទៅហើយជាមួយនឹងកញ្ចប់ប្រាក់ប្រមាណជា១៥០លានផោនសម្រាប់តារឆ្នើមរូបនេះទោះបីជាកញ្ចប់នេះនឹងអាចទៅចរចាទិញ Kylian Mbappe ក៏បានក្តី។
មកដល់ពេលនេះ Man UTD ដែលជាដៃគូប្រជែងទៅលើកុងត្រារបស់ Haaland នោះគឺបានចាយលុយជាង៧០លានផោនរួចទៅហើយដើម្បីទិញយក Jadon Sancho ពី Dortmund ដូចនេះមើលទៅហាក់ដូចជាមិនមានអ្វីដែលលំបាកទៀតឡើយសម្រាប់ Chelsea៕
មតិយោបល់