ក្លឹបនៅលីគកំពូលបារាំង PSG កាលពីម្សិលមិញនេះបានធ្វើការប្រកាសដោយចៃដន្យមួយនៅលើវេបសាយរបស់ខ្លួនថាកីឡាករខ្សែការពារ
ជើងចាស់ Sergio Ramos ហើយថែមទាំងបញ្ជាក់ពីលេខ៤សម្រាប់អាវកីឡាករទៀតផង។
ទោះបីជាការចុះកុងត្រាមិនទាន់ត្រូវបានបង្ហាញជាផ្លូវការក្តីប៉ុន្តែគេបានមើលឃើញវត្តមានរបស់ Ramos នៅទឹកដីរបស់ PSG តាំងតែពីថ្ងៃពុធ
ម្សិលមិញម្ល៉េះហើយជឿជាក់ថាកុងត្រាផ្លូវការនឹងអាចធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។
ប៉ុន្តែ PSG បែរជាបានបង្ហាញព័ត៌មានមុនកាលកំណត់ទៅវិញនៅលើវេបសាយរបស់ខ្លួនហើយក៏បានលប់ចោលទៅវិញភ្លាមផងដែរ៕
មតិយោបល់