ព្រះសីហនុៈ កាលពីវេលាម៉ោង១ និង៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកានេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ តាមបណ្ដោយផ្លូវ៧មករា ត្រង់ចំណុច ហាងកាហ្វេតាហៃចាស់ ស្ថិតនៅក្នុងភូមិ2 សង្កាត់លេខ4 ក្រុង/ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យរងរបួសធ្ងន់ បាក់ជើងខាងស្ដាំម ២នាក់ ក្នុងនោះមានស្រីម្នាក់ និងអ្នករួមដំណើរលើម៉ូតូម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព888។
ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ដោយរថយន្តបង្ក និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយគ្នា នៅពេលក្រោយ៕




មតិយោបល់