សៀមរាប ៖ កម្លាំង ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យ បានចុះត្រួតពិនិត្យមើលទីតាំងជីកយកអាចម៍ដីចំនួន០២ទីតាំង ៖
-ទីតាំងទី១ ៖ មានអាជ្ញាបណ្ណចល័ត ប៉ុន្តែពុំទាន់មានច្បាប់កិច្ចសន្យាការពារបរិស្ថានពីមន្ទីរបរិស្ថានខេត្ត ដែលម្ចាស់ឈ្មោះ ជួង គុយ ភេទប្រុស អាយុ ៧២ឆ្នាំ ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
- ទីតាំងទី២ ៖ មានអាជ្ញាបណ្ណចល័ត ប៉ុន្តែពុំទាន់មានច្បាប់កិច្ចសន្យាការពារបរិស្ថានពីមន្ទីរបរិស្ថានខេត្ត ដែលម្ចាស់ឈ្មោះ ថោង ប៉េងងួន ភេទប្រុស អាយុ៥៣ឆ្នាំ ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានឃាត់ និងមានវិធានការមួយចំនួនចំពោះម្ចាស់អាជីវកម្ម ៖
- អេស្កាវ៉ាទ័រ ០២គ្រឿង
- រថយន្តដឹកដីចំនួន ០៦គ្រឿង
- អាប៊ុល ០១គ្រឿង
- រថយន្តដឹកទឹក ០១គ្រឿង ។
សមត្ថកិច្ចបានឲ្យម្ចាស់ទាំង២ទីតាំងខាងលើ ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រង់ចាំបានកិច្ចសន្យាការពារបរិស្ថានពីមន្ទីរបរិស្ថានសិន ទើបអាចធ្វើអាជីវកម្មឡើងវិញបាន និងបានអប់រំណែនាំដល់ម្ចាស់អាជីវកម្មត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេសនៃបទប្បញ្ញតិច្បាប់ដែលបានកំណត់ ៕
មតិយោបល់