ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដេកនៅក្បែរចិញ្ចើមផ្លូវដោយមានអាការៈបែកពពុះមាត់មិនដឹងមូលហេតុ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានហៅរថយន្តសង្គ្រោះដឹកបុរសខាងលើទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់៕
https://youtu.be/V9PWB03bBVk
មតិយោបល់