ក្រុមវេជ្ជបណ្ឌឹតមកពីមជ្ឈមណ្ឌលតិចណូឡូជីសេរីរាង្គនៃ Federal University of Paraiba ក្នុងប្រទេស ប្រេស៊ីល បានរកឃើញថា ការទទួលទានប្រេងដូងអាចជួយឱ្យការហាត់ប្រាណបានប្រយោជន៍ចំពោះសុខភាពកាន់តែច្រើនឡើង ជាពិសេសការបញ្ចុះកម្រឹតសម្ពាធឈាម កាត់បន្ថយភាពប្រថុយនឹងរោគបេះដូង រួមទាំងជួយឱ្យការបញ្ចុះទម្ងន់កាន់តែមានប្រសិទ្ធភាពឡើងទៀតផង។
ការសឹក្សាស្រាវជ្រាវមួយនេះបានធ្វើការសាកល្បងជាមួយនឹងសត្វកណ្តុរ ដោយចែកសត្វកណ្តុរចេញជា 2 ក្រុម គឺក្រុមដែលបានស៊ីប្រេងដូងជាប្រចាំ និង1ក្រុមទៀត គឺក្រុមដែលមិនបានស៊ីប្រេងដូង។ ការពិសោធន៍បានរកឃើញថា ប្រេងដូងបានជួយឱ្យសត្វកណ្តុរដែលបានស៊ីជាប្រចាំនោះបញ្ចេញកម្លាំងបានច្រើនឡើង ដែលជាការហាត់ប្រាណមួយដ៏ល្អ និងជាបច័្ចយមួយដែលជួយធ្វើឱ្យការបញ្ចុះទម្ងន់សម្រេចផល ហើយនៅពេលធ្វើការសឹក្សាបន្តទៅទៀត ក៏បានឃើញថា កម្រឹតសម្ពាធឈាមរបស់សត្វកណ្តុរក៏មានអត្រាថយចុះមកនៅក្នុងកម្រឹតដែលល្អដែរ បើពេលប្រៀបធៀបនឹងក្រុមសត្វកណ្តុរដេលមិនបានស៊ីប្រេងដូងនោះ។
ក្រៅពីនេះអ្នកជំនាញការនៅបានរកឃើញទៀតថា ការបរិភោគប្រេងដូងគួបផ្សំនឹងការហាត់ប្រាណនៅបានជួយគ្រប់គ្រងកម្រឹតការលោតរបស់បេះដូង និងជួយការពារប្រព័ន្ធឃុំគ្រងរាងកាយពីការឆ្លងរោគផ្សេងៗបានទៀតផង។ លោក
Valdia de Andrade Braga ដែលជាវេជ្ជបណ្ឌឹតម្នាក់ដែលបានចូលរួមធ្វើការសឹក្សាស្រាវជ្រាវនេះដែរបានបង្ហើបប្រាប់ឱ្យដឹងថា ការរកឃើញក្នុងគ្រានេះគឺជារបកគំហើញដ៏សំខាន់មួយ ព្រោះធ្វើឱ្យប្រេងដូងក្លាយជាកំពូលអាហារដើម្បីសុខភាពមួយប្រភេទទៀត។
យ៉ាងណាក៏ដោយ ខណៈនេះនៅត្រូវធ្វើការសឹក្សាស្រាវជ្រាវបន្ថែមតទៅទៀត ដើម្បីឱ្យប្រាកដក្នុងចិត្តថា ប្រេងដូងនឹងអាចប្រើប្រាស់ក្នុងការបញ្ចុះសម្ពាធឈាមនៅលើអ្នកជំងឺលើសឈាមបាន៕
មតិយោបល់