ចិនបណ្តេញនាវាចម្បាំងអាមេរិកមួយគ្រឿង ចេញពីដែនទឹកក្បែរតំបន់ជម្លោះនៅឯសមុទ្រចិនខាងត្បូង, នេះបើតាមយោធាចិន

 

(ប៉េកាំង)៖ យោធាចិននៅថ្ងៃចន្ទ ទី១២ ខែកក្កដានេះបានអះអាងថា ខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិកមួយគ្រឿង ឲ្យចេញពីតំបន់ដែនទឹកនៅក្បែរប្រជុំកោះ Paracel Islands ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។

បើតាមយោធាចិន នាវាចម្បាំងអាមេរិក USS Benfold បានបំពានចូលទៅកាន់ដែនទឹកក្បែរប្រជុំកោះ Paracel ដោយខុសច្បាប់ និងបំពានលើដែនអធិបតេយ្យភាពរបស់ចិន ព្រមទាំងបំផ្លាញដល់ស្ថិរភាពសមុទ្រចិនខាងត្បូង។ យោធាចិន ក៏បានអំពាវនាវផងដែរឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្ករឿងរបៀបនេះ។

ក៏ប៉ុន្តែ យោធាអាមេរិកបាននិយាយថានាវាចម្បាំង USS Benfold បានធ្វើដំណើរតែក្នុងតំបន់ដែនទឹកអន្តរជាតិប៉ុណ្ណោះ ហើយនឹងបន្តធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងដែល ច្បាប់អន្តរជាតិអនុញ្ញាតដើម្បីបង្ហាញពីសេរីភាពនៃការធ្វើនាវាចរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *