ព័ត៌មានជាតិ

Haaland អវត្តមានការប្រកួតបើករដូវកាល តែប្រធានកីឡាអះអាងថាគាត់នឹងមិនទៅណាឡើយ

 

បរទេស៖ កីឡាករអន្តរជាតិសញ្ជាតិន័រវេស Erling Haaland មកដល់ពេលនេះនៅតែមានព័ត៌មានលេចឬអំពីការចាកចេញជាមួយនឹងក្លឹបយក្សរបស់អង់គ្លេសនៅឡើយបន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងអស្ចារ្យកាលពីរដូវកាលដំបូងនៅអាល្លឺម៉ង់។

កាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនៅពេលនេះគឺថាកីឡាកររូបនេះក៏នឹងត្រូវអវត្តមានផងដែរពីការប្រកួតបើករដូវកាល ឬ Pre-season ដែលជាការឆ្លើយតបប្រធានផ្នែកកីឡារបស់ក្លឹបលោក Michael Zorc បាននិយាយទាំងបែបលេងសើចថា Haaland ពេលនេះកំពុងនៅអង់គ្លេស។

ទោះបីជាយ៉ាងណាក្តីលោក Zorc បានបញ្ជាក់ថាវាគឺជាការពិតដែល Haaland នឹងអវត្តមានក្នុងការប្រកួតបើករដូវកាលប៉ុន្តែតាមផែនការរបស់យើងកីឡាករដែលមានកុងត្រារហូតដល់ឆ្នាំ២០២៤រូបនេះនឹងមិនមានការចាកចេញណាមួយឡើយពីព្រោះថាក្លឹបDortmund បានត្រៀមរួចរាល់យ៉ាងរៀបរយសម្រាប់គាត់បន្តលេងនៅទីនេះបន្ថែមរដូវកាលក្រោយទៀត៕

មតិយោបល់