ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញឿននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាន បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ទៅតុលាការ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ព្រមទាំងដកយកវត្ថុតាងពាក់ពន្ធ័នឹងករណីគ្រឿងញៀន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមស្ពានអូរអន្ទម ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ហុក សង្ហារ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង និងទី២ ឈ្មោះ មើ ណាស្រឺត ហៅ អេង វរៈ អាយុ២៧ឆ្នាំ ជនជាតិឥស្លាម បច្ចុប្បន្នរស់នៅចំណុចភ្នំខៀវ ស្រុកសំបូរ ខេត្តក្រចេះ។
ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២កញ្ចប់ស្មើនឹងង៤.៧ក្រាម លុយខ្មែរចំនួន១០ម៉ឺនរៀល
ទូរសព្ទដៃម៉ាកNokia ពណ៌ខ្មៅ១គ្រឿង ព្រមទាំងម៉ូតូម៉ាកវ៉េវអាហ្វា១គ្រឿងទៀតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕




មតិយោបល់