ព័ត៌មានជាតិ

AT Madrid ទិញបាន De Paul រួចរាល់និងកំពុងបើកទ្វាឲ្យ Saul Niguez ចាកចេញ

 

បរទេស៖ The Daily Mail នៅថ្ងៃនេះបានសរសេរថាក្រោយការចុះកុងត្រាជាផ្លូវការជាមួយនឹងកីឡាករ Rodrigo De Paul រួចមកក្លឹបអេស្បាញ AT Madrid នឹងអាចបើកទ្វាផ្សេងដើម្បីអនុញ្ញាតិឲ្យ
កីឡាករ Saul Niguez អាចចាកចេញបានហើយតាមការចង់បានរបស់កីឡាករផង។

De Paul ចុះកុងត្រាជាកីឡាករចំណូលថ្មីជាផ្លូវការនឹងក្លាយទៅជាផ្លូវត្រួសត្រាយដល់ក្លឹប AT Madrid ក្នុងការដាក់លក់កីឡាករខ្សែបម្រើ Saul ខណៈដែលបច្ចុប្បន្នក្លឹបដែលបានបង្ហាញចំណាប់អារម្មណ៍
ចំពោះគាត់មានដូចជាក្លឹបហង្សក្រហម Liverpool និងក្លឹបអ្នកមានបុណ្យ Barcelona ផងដែរ។

ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានសរសេរទៀតថាក្លឹបហង្សក្រហម Liverpool នៅពេលនេះគឺជាអ្នកនាំំមុខគេសម្រាប់ Saul សញ្ជាតិអេស្បាញរូបនេះពីព្រោះថាគ្រូបង្វឹកក្លឹបលោក Jurgen Klopp
បានមើលឃើញរួចជាយូរមកហើយដើម្បីជំនួសតំណែងកីឡាករ Gini Wijnaldum ៕

 

មតិយោបល់