បាត់ដំបងៈ បុរសម្នាក់ព្រោះតែខ្លួនញៀនល្បែងហ្គែមបាញ់ត្រី ចាញ់អស់លុយនិង អស់ម៉ូតូ០៦គ្រឿង បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន ចោលប្រពន្ធនិងកូនស្រី កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺក្នុងថ្ងៃទី១៩មិថុនា ចំណុចក្រុមទី០៥(ចន្ទ័គីរី) ភូមិស្វាយ ឃុំបឹងរាំស្រុកកំរៀង។
ប្រភពជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វេត វណ្ណះ ភេទប្រុស អាយុ២៤ឆ្នាំ និងប្រពន្ធឈ្មោះ ថន រស្មី អាយុ២៣ឆ្នាំ នៅភូមិគោក ឃ្មុំតាម៉ឺនន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពបន្តថា អ្នកទាំពីរបានមកជួលផ្ទះរបស់ឈ្មោះ អ៊ុ សំអ៊ុល ភេទស្រី អាយុ៥២ឆ្នាំ ប្តីឈ្មោះ ពៅ នៅចំណុចភូមិឃុំខាងលើ។ គឺដើម្បីរករបរជាអ្នកលក់ ស៊ីមកាតនៅក្នុងផ្សារបានឡែម ប្រទេសថៃក្នុងមួយថ្ងៃយ៉ាងហោចរកបានជាង១០០០បាត។
ក្រោយមក ដោយសារតែបែកគំនិតចូលលែងល្បែងហ្គែមបាញ់ត្រីក្នុងកាស៊ីណូ ឃ្វីន វ៉គញៀន ញ៉មបំផ្លាញ អស់ លុយ អស់ម៉ូតូ ជាបន្តបន្ទាប់០៦គ្រឿង ហើយនៅមុនថ្ងៃកើតហេតុ ជនរងគ្រោះបានសុំឲ្យប្រពន្ធផ្ញើរលុយ១០០០០បាត (១ម៉ឺនបាត) ដើម្បីយកលួសម៉ូតូវិញ តែត្រូវលេងហ្គែមបាញ់ត្រីបំផ្លាញលុយនៅយប់ថ្ងៃទី១៨ អស់រលីង មិនបានលួសយកម៉ូតូមកវិញ ក៏ស្រាប់តែនៅ យប់ម៉ោង៣និង៣០នាទី ទាបភ្លឺថ្ងៃទី១៩មិថុនា ក៏មានកាភ្ញាក់ផ្អើលដោយឈ្មោះ វណ្ណះ បានចងករសម្លាប់ខ្លួនទៅហើយ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងដែរថា ទោះជាប្តីញៀនល្បែងលេងបំផ្លាញអស់លុយអស់ម៉ូតូជាច្រើនក៏ខ្លួនមិនដែលស្តីបន្ទោសថា ឲ្យប្តីដែរ នៅមុនថ្ងៃ្តកើតហេតុ ខ្លួនបានផ្ញើរលុយឲ្យ គឺឲ្យប្តីលួសយកម៉ូតូ ហើយមកដឹកខ្លួនពីស្រុកមករកស៊ីប្រកបរបរនៅឡែមវិញ។ ស្រ្តីបន្តថា នៅយប់ម៉ោងប្រហែល ជិត៣ ខ្លួនបានខលមកប្តី ឯលោកប្តីនិយាយថា ប្តីខុសហើយ កែលែងបានហើយ អូនយកប្តីទៀតចុះ ប្តីបំផ្លាញអូនអស់ច្រើនណាស់។
នាងជាប្រពន្ធថា ពេលដែលកំពុងនិយាយលួងលោមប្តីថា ឯងកុំគិតច្រើន យើងអាចរកបានទៀត ប្តីថាឯងយកប្តីចុះពេលនោះ បិទទូរស័ព្ទ ខលលែង ចូល ខ្លួនបានប្រាប់បងប្អូន និងឪពុកម្តាយ ស្រាប់តែម៉ោងជាង៣ មានដំណឹងថា ប្តីចងកសំលាប់ខ្លួនទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ ពិនិត្យធ្វើកោសល្យវិច័យរួចរាល ជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសំលាប់ខ្លួនឯងប្រាកដមែន។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឲ្យគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់