ព័ត៌មានជាតិ

ការរញ្ជួយដីជាង ២០លើកនៅតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ បណ្តាលឲ្យមានការខូចខាតមួយចំនួនធំ

តៃវ៉ាន់៖ ការរញ្ជួយដីជាង ២០លើក បានអង្រួនតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធនេះ បណ្តាលឲ្យមានការខូចខាតមួយចំនួនធំ។

មន្ទីរឧតុនិយមកណ្តាលកោះតៃវ៉ាន់ បានរាយការណ៍ថា ការរញ្ជួយដី ២២លើករយៈពេលជាង ២ម៉ោង បានចាប់ផ្តើមឡើងនៅវេលាម៉ោង ៦ និង៥២ព្រឹក។ រលករញ្ជួយដំបូង ខ្លាំងជាងគេមានកម្រិត ៥.២រ៉ិចទ័រ ក្នុងជម្រៅដី ៥.៩គ.ម ខណៈដែលរលករញ្ជួយផ្សេងទៀត មានពី ៣ទៅ ៥រ៉ិចទ័រប៉ុណ្ណោះ៕

 

មតិយោបល់