អន្ដរជាតិ៖ ក្រុមមន្រ្តីសន្តិសុខ និងសុខាភិបាល បាននិយាយកាលពីថ្ងៃអង្គារថា សង្រ្គាមរវាងកងកម្លាំងរដ្ឋាភិបាល យេម៉ែន និងក្រុមឧទ្ទាមហ៊ូធី បានសម្លាប់មនុស្ស ៣២០នាក់ នៅខេត្តភាគកណ្តាលបេដា ចាប់តាំងពីចុងសប្តាហ៍រហូតមក។ ក្រុមមេដឹកនាំកុលសម្ព័ន្ធ អះអាងថា ភាគច្រើននៃអ្នកស្លាប់ កើតមានខាងភាគីក្រុមឧទ្ទាមហ៊ូធី។
កាលពីដើមខែនេះ កងកម្លាំងរដ្ឋាភិបាលយេម៉ែន គាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកប្រតិបត្តិការយោធារបស់ខ្លួន ដើម្បីដណ្តើមខេត្តបេដា ពីក្រុមឧទ្ទាមហ៊ូធី៕
មតិយោបល់