ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រគឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៤៦ ជាពេលដែលអាវកាសយានិកជនជាតិអាល្លឺម៉ង់ដែលមានឈ្មោះ Johann Gottfried Gale បានរកឃើញវត្តមានភពទី៨ ដែលត្រូវបានស្គាល់ឈ្មោះថា ណិបទូន (Neptune) នៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុងទីក្រុងប៊ែរឡាំង។
ភពណិបទូនត្រូវបានគេចាត់ទុកជាភពទី៨តាមរយៈចំងាយរបស់វាពីភពព្រះអាទិត្យ ហើយភពនេះតាមពិតធ្លាប់ត្រូវបានអះអាងរួចម្តងហើយដោយអាវកាសយានិកបារាំងម្នាក់ដែលមានឈ្មោះ Jean Joseph Le Verrier ប៉ុន្តែវាត្រូវបានធ្វើឡើងតាមរយៈការគណនារបស់គាត់ប៉ុណ្ណោះ ក្រោយមកនៅថ្ងៃនោះដែល Galle បានប្រកាសអះអាងពីការរកឃើញដ៏អស្ចារ្យរបស់គាត់នៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុងប្រទេសអាល្លឺម៉ង់។
ណិបទូនជាភពដែលសំបូរទៅដោយឧស្ម័នហ្គាសច្រើនបំផុតហើយទំហំរបស់វាយ៉ាងហោចណាស់ក៏ធំជាងភពផែនដីដល់ទៅ៤ដងដែរហើយឈ្មោះនេះត្រូវបានគេយកឈ្មោះទៅតាមព្រះសមុទ្រមួយអង្គរបស់ជនជាតិរ៉ូម៉ាំងសម័យបុរាណ៕
មតិយោបល់