ព័ត៌មានជាតិ

Felipe ត្រឡប់ទៅ Lazio វិញហើយបន្ទាប់ពីបានរស់នៅជាមួយនឹង West Ham មួយរយៈរួចមក

 

បរទេស៖ ទីបំផុតក្លឹបអង់គ្លេសញញួរធំ West Ham បានឈានទៅដល់ការសម្រេចចិត្តលក់កីឡាករខ្សែប្រយុទ្ធស្លាប Felipe Andersonឲ្យត្រឡប់ទៅលីគកំពូលអ៊ីតាលីវិញហើយ។

កីឡាករ Anderson នឹងត្រូវចាកចេញពីក្លឹប West Ham ត្រឡប់ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញគឺ Lazio ក្រោយបានចូលរួមនៅទីនេះអស់រយ:ពេល២ឆ្នាំប៉ុណ្ណោះចាប់តាំងតែពីឆ្នាំ២០១៨មកក្នុងតម្លៃខ្លួនគ្រានោះប្រមាណជា៣៤លានផោន។

ប៉ុន្តែក្នុងការផ្ទេរទៅអ៊ីតាលីវិញលើកនេះគេបានដឹងថាគាត់នឹងអាចមានតម្លៃទាបជាងតម្លៃលើកមុនប៉ុណ្ណោះទាំងដែលកីឡាកររូបនេះបានត្រឹមតែជាកីឡាករលេខខ្ចីជើងពេញមួយរដូវកាលមុនជាមួយនឹងក្លឹប Porto៕

មតិយោបល់