ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មេត្តាមកទទួលវ៉ាក់សាំងដូសទី២

សេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មុនពេលបិទបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មេត្តាមកទទួលវ៉ាក់សាំងដូសទី២ នៅតាមទីតាំងដែលខ្លួនបានអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ នាពេលកន្លងមករៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត៕

មតិយោបល់