បន្ទាយមានជ័យៈ បុរសវ័យក្មេងម្នាក់ត្រូវបានប្រជពលរដ្ឋចាប់ប្រគល់អោយប៉ូលីសស្រុកមង្គលបូរី បន្ទាប់ពីតណ្ហាពុះកញ្ជ្រូលឡើងលើផ្ទះចាប់រំលោភសេពសន្ថវៈ លើស្ត្រីចំណាស់អាយុ៥៧ឆ្នាំដែលកំពុងលង់លក់កាលពីយប់រំលងអាធ្រាតថ្ងៃទី២៥ កក្កដា ២០១៤ នៅភូមិភូមិគោកពន្លៃ ឃុំចំណោមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
តាមការអោយដឹពីលោក យ៉ត សុផល អធិការស្រុកមង្គលបូរីបានអោយដឹងថា ជនសង្ស័ខាងលើមានឈ្មោះ ហេង ប៊ុនសុជាតិ ភេទប្រុស អាយុ 29 ឆ្នាំ ទីលំនៅអចិន្ត្រៃយ៍ ភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី (បច្ចុប្បន្នស្នាក់នៅបណ្តោះ អាសន្ននៅភូមិ-ឃុំចំណុចកើតហេតុខាងលើ) ។ ជននេះបានធ្វើសកម្មភាពឡើងទៅលើផ្ទះជនរងគ្រោះ ឈ្មោះ ធុយ អឿម ស្រី អាយុ 57 ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ហើយព្យាយាមចាប់រំលោភតែមិនបានសំរេចដោយសារជនរងគ្រោះរើបម្រះហើយស្រែកអោយអ្នកជិតខាងជួយចាប់យកមកប្រគល់ជូន មេភូមិហើយមេភូមិប្រគល់បន្តអោយនគរបាលប៉ុស្តិ៍ឃុំចំណោមដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការស្រុកមង្គលបូរីកសាងសំនុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់