(ប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ នៅក្នុងទីក្រុង Zhengzhou នៃខេត្ត Henan ហើយបង្ខំឱ្យប្រជាជនជាង ១០០,០០០នាក់ផ្សេងទៀត ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេទៅរកកន្លែងមានសុវត្ថភាព។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថាកម្ពស់ទឹកភ្លៀងនៅក្នុងទីក្រុង Zhengzhou បានហក់ឡើងដល់ ២០សង់ទីម៉ែត្រ នៅចន្លោះពីម៉ោង ៤ ដល់ម៉ោង ៥ ល្ងាចថ្ងៃអង្គារម្សិលមិញ។ ភ្លៀងធ្លាក់ខ្លាំងបានជាគ្រោះទឹកជំនន់ជន់លិចផ្លូវថ្នល់ រួមទាំងស្ថានីយរថភ្លើងក្រោមដីមួយចំនួននៅក្នុងទីក្រុង Zhengzhou រីឯអគ្គិសនី នៅតំបន់រងគ្រោះត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន ដោយសារតែភ្លៀងនៅតែបន្តធ្លាក់ខ្លាំង៕
មតិយោបល់