ព័ត៌មានជាតិ

អាជ្ញាធរចិនក្នុងទីក្រុង Nanjing ប្រាប់ឱ្យប្រជាជនកុំចាកចេញពីទីក្រុង ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩នាក់

 

(ប៉េកាំង)៖ អាជ្ញាធរចិនក្នុងទីក្រុង Nanjing ខេត្ត Jiangsu នៅថ្ងៃពុធនេះបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួន កុំចាកចេញពីទីក្រុង លើកលែងតែមានភាពចាំបាច់ បន្ទាប់ពីបុគ្គលិកអាកាសយានដ្ឋានចំនួន ០៩នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។

បើតាមអាជ្ញាធរទីក្រុង Nanjing បុគ្គលិកអាកាសយានដ្ឋានចំនួន ០៩នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅក្នុងការធ្វើតេស្តនៅអាកាសយានដ្ឋាន។

អនុវតតាម វិធានការបង្ការការពារ អ្នកដែលមានភាពចាំបាច់ ត្រូវចាកចេញពីទីក្រុង ហើយត្រូវធ្វើតេស្តរកជំងឺ COVID-19 ជាមួយលទ្ធផល «អវិជ្ជមាន» ក្នុងរយៈពេល ៤៨ម៉ោងមុនពេលចេញដំណើរ៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់