ព័ត៌មានជាតិ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា មនុស្ស ៣នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅ ភាគឥសានប្រទេសស៊ីរី

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា មនុស្ស ៣នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃពុធដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងខេត្ត Hasakah ភាគឥសានប្រទេសស៊ីរី។

របាយការណ៍បាននិយាយថា ការវាយប្រហារនេះ បានធ្លាក់ទៅលើផ្ទះមួយនៅទីប្រជុំជន Khirbet Jamous ក្នុងខេត្តHasakah បណ្តាលឲ្យ មនុស្ស ៣នាក់ស្លាប់ និងរងរបួសផ្សេងទៀត ។ របាយការណ៍និយាយថា ផ្ទះនេះត្រូវ ហ៊ុព័ទ្ធដោយ កងកំលាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយជនជាតិឃឺដ ជាច្រើនម៉ោងមុនពេលវាយប្រហារ។

មតិយោបល់