ព័ត៌មានជាតិ

មន្ត្រី​អនុរក្ស​ពន្ឋនាគារ​ម្នាក់​ត្រូវបាន​នាំ​ខ្លួន​ទៅ​សាកសួរ​និង​ឃុំខ្លួន​១​យប់​តាម​បញ្ជារ​លោក​ព្រះរាជអាជ្ញា សង្ស័យថា​បាន​សមគំនិត​ផ្តល់​ផ្លែរ​ណា​អារ​ដែក​អោយ​ទណ្ឌិត​ម្នាក់​រត់​រួច​ពី​ពន្ធនាគារ​ខេត្ត​

​កំពង់ឆ្នាំង​៖ មន្ត្រី​អនុរក្ស​ពន្ឋនាការ​ម្នាក់​ត្រូវបាន មន្ត្រីនគរបាល​ព្រហ្ម​ទណ្ឌ័​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​​ន​គោបាល​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​ការ​នាំខ្លួ​ទៅ​សាកសួរ កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែតុលា ឆ្នាំ​២០១៤ បន្ទាប់ ពី​បាន​សង្ស័យ​ថា បាន​សមគំនិត​ធ្វើអោយ​ទណ្ឌិត​ម្នាក់​អារ​ចម្រឹង​បង្អួច​ដែក​២​ដើម​ក្នុ​បន្ទប់​ឃុំឃាំង រត់​រួច ចេញពី​ពន្ឋនាគារ​កាលពី​រំលងអាធ្រាតុ ឈានចូល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ។​

​ ​ពុំ​មាន​មន្ត្រី​ណា​បាន​អះអាង​ពី​ការ​ដែល​នាំ​មន្ត្រី​អនុរក្ស​រូបនោះ​ទៅ​សាកសួរ​អំពី​រឿង​អ្វី​នោះទេ តែ​
​មាន​មន្ត្រី​នគរបាល​ខេត្ត​មួយ​រូប​បាន​បញ្ចាក់​អោយដឹងថាៈ គឺ​មន្ត្រី​ពន្ឋនាគារ​រូបនោះ ត្រូវបាន​អ្នកទោស ម្នាក់​ឆ្លើយ​ដាក់​ថាៈ​បាន​ពាក់ពន្ឋ័​ទៅ​នឹង​អោយ​ទណ្ឌិត​មានទោស​៥​ឆ្នាំ​ម្នាក់​រត់​រួច ។

​ ​ប្រភព​ដដែល​សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​អោយដឹងថា ៖​មន្ត្រី​ពន្ឋនាគារ​រូបនោះ​មាន ឈ្មោះ ទេព ចន្ទ័​មក​រា អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​ផ្នែក​អនុរក្ស​ពន្ឋនាគារ​ជា​អ្នកត្រួតពិនិត្យ​អាគារ ។ មន្ត្រី​អនុរក្ស​
​រូបនោះ ត្រូវ​បាន​ជាប់​សង្ស័យថាៈ បាន​សមគំនិត​អោយមាន​ផ្លែរ​ណា​អារ​ដែក​ចូល​ក្នុង​អាគារ​ពន្ឋនាគារ ដែល​ឃុំឃាំង​ទណ្ឌិត ឈ្មោះ​អៀ តាល់ អាយុ​៣០​ឆ្នាំ​ជា​ទណ្ឌិត​មានទោស​៥​ឆ្នាំ​ពី​បទ​លួច​មាន​អំពើហឹង្សា​។
​ក្រៅពី​ផ្លែរ​ណា​អា​ដែក នៅ​មាន​ឧបករណ៏​ផ្សេងទៀត ដែល​ជា​មធ្យោបាយ​នាំអោយ​ទណ្ឌិត​នោះ រត់​រួច មានដូចជា ក្រមា​ចំនួន​៧ ឬ​ស្សី​ពីងពុង​មួយ​ដើម​ប្រវែង​ជាង​២​ម៉ែត្រ និង​ធុង​ស្ពេ​ត្រូ​ចំនួន​មួយ ដែល​
​ឧបករណ៍​ទាំងនេះ​មិន​មាន​ស្ថិតក្នុង​អាគារ​ឃុំខ្លួន​នោះទេ តែ​បែរជា​មាន ហើយ​ត្រូវបាន​ទណ្ឌិត​ធ្វើជាឧ​ប​
​ក​រណ៍​សម្រាប់​រត់គេច​ខ្លួន​រួច ។

​ ​តាម​ប្រភព​ដែល​ជិតស្និត​នឹង​មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ័​កំរិត​ស្រាល​របស់​ស្នងការ​នគរបាល​ខេត្ត​
​អោយដឹងថាៈ មន្ត្រី​អនុរក្ស​ពន្ឋនាគារ​ឈ្មោះ ទេព ចន្ទ័​មក​រា រូបនោះ ត្រូវបាន​ទណ្ឌិត​ម្នាក់​ដែល​មាន​ទោស​
២៣​ឆ្នាំ ពី​បទ​ប្លន់ និង​ជា​ប្រធាន​គ្រប់គ្រង​អាគារ​ឃុំឃាំង បេ​១ ដែល​ជា​អាគារ​ឃុំ​ខ្លួន​របស់​ទណ្ឌិត អៀ តា​
​ល់ បាន​ផ្តល់​ចម្លើយ​ជាលា​យ​លក្ខ័អ​ក្ស​រដោយ​សរសេរ​ផ្ទាល់​ដៃ​ជូន​មន្ត្រីនគរបាល ព្រហ្ម​ទណ្ឌ័​កំ​រិ​ស្រាល​
​ថាៈ​កាល ពី​ថ្ងៃ​ទី​០២ និង​ទី​០៤ ខែ​កញ្ញា ឆ្នាំ​១០១៤ រូបគេ​បាន​ឃើញ​ឈ្មោះ ទេព ចន្ទ័​មក​រា ជា​មន្ត្រី​អនុរក្ស​
​ពន្ឋនាគារ បាន​យក​ផ្លែរ​ណា​អា​ដែក​ទៅអោយ​ទណ្ឌិត​ឈ្មោះ អៀ តាល់ និង​បាន​ដឹង​ទៀតថា មិត្ត​ភ​ក្រ័ ទណ្ឌិត​ឈ្មោះ អៀ តាល់ បាន​ផ្តល់​លុយកាក់​អោយឈ្មោះ អៀ តាល់ តាមរយៈ​មន្ត្រី​ពន្ឋនាគារ​ឈ្មោះ ទេព ចន្ទ័​មក​រា ។

​ ​ទោះបី​ក្រោយ​ការសាកសួរ​រួចហើយ គ្មាន​ប្រភព​ណា​ផ្តល់​ចម្លើយ​របស់​មន្ត្រី​អនុរក្ស​ពន្ឋនាគារ ឈ្មោះ ទេព ចន្ទ័​មក​រា នោះ​ក៏​ពិតមែន តែ​មន្ត្រី​ពន្ឋនាគារ​រូបនោះ មិន​ត្រូវបាន​អនុញ្ញាតិ​អោយ​ត្រឡប់​ទៅ វិញ​ទេ ដោយ​ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​ឃាត់ខ្លួន និង​ដោះ​សម្លៀក​បំពាក់​មន្ត្រី​អនុរក្ស​ពន្ឋនាគារ​ចេញ​ចេញដូច អ្នកជាប់ចោទ​ដ៏ទៃទៀត​ដែរ ដែល​ករណី​នេះ​ត្រូវបាន​មន្ត្រី​នគរបាល​ខេត្ត​ប្រាប់ថាៈ គឺ​ធ្វើ​តាម​បញ្ជារ លោក ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្ត ។​

​ ​អ្នក​ខេត្ត​កំពង់​ឆ្នាំ​រង់​ឮ​ចាំ​មើល​ថាៈ​តើ​វាសនា​មន្ត្រី​ពន្ឋនាគារ​រូប​នោះ​នឹង​ទៅជា​យ៉ាងណា ហើយ​បើ មានទោស​ដូច​ការចោទប្រកាន់​មែន នេះ​ជា​លើក​ទៅមួយ​ហើយ​ដែល​មន្ត្រី​អនុរ​ក្ស័ព​ន្ឋនា​គា​រខេត្ត មាន​ទោ​
​ស ក្នុងការ​សមគំនិត​អោយ​ទណ្ឌិត​អោយ​គេ​រត់​រួច​ពី​ក្នុង​ពន្ធនាគារ​ខេត្ត​។​
​ ​លោក ទេព ចន្ទ័​មក​រា ដែល​រង​ការចោទប្រកាន់​ខាងលើ​នេះ អ្នកយកព័ត៌មាន​យើង​មិនអាច សុំ​ការ​
​បំភ្លឺ​ពី​ការចោទប្រកាន់​នេះ​បានឡើយ ព្រោះ​គេ​មិន​អនុញ្ញាតិ​អោយ​ចូល​ជួប​ឡើយ​៕
2014-10-03_214314
Prisioner

​ ​ ​ ​ ​
​ ​

មតិយោបល់