ព័ត៌មានជាតិ

Buffonមិននឹកស្មានថា Chiesa ល្អខ្លាំងបែបនេះទេ

 

បរទេស៖ អតីតកីឡាករអ្នកចាំទីដ៏ល្បីល្បាញជិត២ទសវត្ស របស់ជម្រើសជាតិអ៊ីតាលី Buffon កាលពីសប្តាហ៍មុនបានធ្វើការលើកឡើងដោយសរសើរយ៉ាងខ្លាំងទៅលើកីឡាករខ្សែប្រយុទ្ធស្លាប Chiesa ដែលបានជួយឲ្យជម្រើសជាតិអាចលើកពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០កន្លងមកថ្មីៗនេះ។

Gianluigi Buffon បានសារភាពដែរថាពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះទំរង់លេងនិងសមត្ថភាពរបស់ កីឡាករ FedericoChiesa រូបនេះហើយបានពណ៍នាគាត់ថាគឺជាកីឡាករដ៏ពិសេសម្នាក់ really special។

គួរឲ្យដឹងដែរថា Chiesa ទើបតែបានបង្ហាញខ្លួនដំបូងឲ្យឈុតធំរបស់ក្លឹប Juventus បានមួយរដូវកាលប៉ុណ្ណោះហើយក៏អាចជាប់ជាជម្រើសជាតិអ៊ីតាលីនិងនាំឲ្យអ៊ីតាលីលើកពានរង្វាន់នេះថែមទៀតផង៕

មតិយោបល់